រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញប្រកាសចូលកាន់តំណែងអគ្គព្រះរាជអាជ្ញារងសាលាឧទ្ធរណ៍ត្បូងឃ្មុំ ប្រធានសាលាដំបូងខេត្តព្រះវិហារ ព្រះរាជអាជ្ញាខេត្តមណ្ឌលគិរី និងខេត្តក្រចេះ ~ morning news -->

ផ្សាយពាណិជ្ជកម្ម
អធិបតី និង រាស្ត្រ……មានទទួលផ្សាយពាណិជ្ជកម្ម​ គ្រប់ប្រភេទ/ទំនាក់ទំនងចាងហ្វាងការផ្សាយ: អាស័យដ្ឋានទីស្នាក់ការកណ្តាល ភូមិព្រែករាំង សង្កាត់កពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល រាជធានីភ្នំពេញ / Tel: 012725285 – 069725285 ...>

ផ្សាយពាណិជ្ជកម្ម
អធិបតី និង រាស្ត្រ……មានទទួលផ្សាយពាណិជ្ជកម្ម​ គ្រប់ប្រភេទ/ទំនាក់ទំនងចាងហ្វាងការផ្សាយ: អាស័យដ្ឋានទីស្នាក់ការកណ្តាល ភូមិព្រែករាំង សង្កាត់កពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល រាជធានីភ្នំពេញ / Tel: 012725285 – 069725285 ...>

ព័ត៌មានថ្មីប្រចាំថ្ងៃ


Friday, May 21, 2021

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញប្រកាសចូលកាន់តំណែងអគ្គព្រះរាជអាជ្ញារងសាលាឧទ្ធរណ៍ត្បូងឃ្មុំ ប្រធានសាលាដំបូងខេត្តព្រះវិហារ ព្រះរាជអាជ្ញាខេត្តមណ្ឌលគិរី និងខេត្តក្រចេះ

kkkចំនួនអ្នកទស្សនា: Views

(ត្បូងឃ្មុំ)៖ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១នេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរ តែងតាំង និងចូលកាន់មុខតំណែងលោក ហៀង សុភក្ត្រ ជាអគ្គព្រះរាជអាជ្ញារង នៃមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ, លោក យុត ពន្លឺ តែងតាំងជាប្រធានសាលាដំបូងខេត្តព្រះវិហារ, លោក គឺ ប៊ុណ្ណារ៉ា ជាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តក្រចេះ និងលោក ម៉ម វ៉ាន់ដា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី។

ពិធីនេះធ្វើឡើងនៅសាលាឧទ្ធរណ៍ត្បូងឃ្មុំ ស្ថិតនៅទីរួមខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងយុត្តិធម៌, លោក ម៉ុង មុនីចរិយា ប្រធានសាលាឧទ្ធរណ៍ត្បូងឃ្មុំ, លោក ហួត វុទ្ធី អគ្គព្រះរាជអាជ្ញា នៃមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ, លោក ជុំ ស ប្រធានសាលាដំបូងត្បូងឃ្មុំ, លោក ឡុង ហុកម៉េង ព្រះរាជអាជ្ញាអមសាលាដំបូងត្បូងឃ្មុំ, លោក ទុំ សោភ័ណ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានរដ្ឋបាលសាលា ឧទ្ធរណ៍ត្បូងឃ្មុំ ព្រមទាំងចៅក្រម ប្រធានសាលាដំបូង ព្រះរាជអាជ្ញា រាជធានី-ខេត្ត និងមន្ត្រីតុលាការជាច្រើនរូប។

ក្នុងឱកាសនោះ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានណែនាំចៅក្រម ព្រះរាជអាជ្ញា ក៏ដូចជា មន្ត្រីតុលាការទាំងអស់ត្រូវប្រកាន់ភ្ជាប់នូវអភិក្រមទាំង៥ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា រួមមាន៖ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ និងត្រូវប្រកាន់ខ្ជាប់ភាពម៉ឺងម៉ាត់របស់ខ្លួន ក្នុងការអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវជូនប្រជាពលរដ្ឋ។

លោក កើត រិទ្ធ ក៏បានផ្តាំផ្ញើទៀតថា មន្រ្តីទាំងអស់ត្រូវចូលរួមលើកកម្ពស់កិត្តិយស សេចក្តីថ្លៃថ្នូរ និងកិត្យានុភាពនៃអង្គចៅក្រម ព្រះរាជអាជ្ញា និងមន្ត្រីតុលាការ ដោយប្រកាន់ខ្ជាប់នូវវិន័យក្រមសីលធម៌ វិជ្ជាជីវៈ ទាំងពេលបំពេញ ការងារ និងក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និងចូលរួមប្រកបដោយឆន្ទៈក្នុងស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការអនុវត្តយុទ្ធនាការ ដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្ត ដើម្បីធានាឱ្យការផ្តល់សេវាយុត្តិធម៌ ជូនប្រជាពលរដ្ឋធ្វើឡើងបាន «លឿន ត្រឹមត្រូវ យុត្តិធម៌ និងមិនពុករលួយ»

ជាមួយគ្នានោះ លោកបានរំលឹកដល់មន្ត្រីតុលាការត្រូវអនុវត្តន៍ឲ្យបានតឹងរឹងក្នុងការបំពេញការងារ ដោយប្រកាន់ខ្ជាប់នូវវិធានការសុខាភិបាល «៣ការពារ និង៣កុំ» ដើម្បីជៀសឆ្ងាយពីជំងឺកូវីដ១៩។

សូមជម្រាបថា សាលាឧទ្ធរណ៍ត្បូងឃ្មុំ ជាសាលាឧទ្ធរណ៍តំបន់ ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ ដាក់ឲ្យដំណើរការ កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០កន្លងទៅ មានសមត្ថកិច្ចជំនុំជំរះក្តីគ្របដណ្តប់លើខេត្តចំនួន៨ រួមមាន៖ ខេត្តត្បូងឃ្មុំ, កំពង់ចាម, កំពង់ធំ, ព្រះវិហារ, ក្រចេះ, ស្ទឹងត្រែង, រតនៈគិរី និងមណ្ឌលគិរី៕


0 comments:

Post a Comment