ខេត្តបាត់ដំបង បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៨នាក់ មកពីប្រទេសថៃ៧នាក់ និងជាសះស្បើយ២នាក់ ~ morning news -->

ផ្សាយពាណិជ្ជកម្ម
អធិបតី និង រាស្ត្រ……មានទទួលផ្សាយពាណិជ្ជកម្ម​ គ្រប់ប្រភេទ/ទំនាក់ទំនងចាងហ្វាងការផ្សាយ: អាស័យដ្ឋានទីស្នាក់ការកណ្តាល ភូមិព្រែករាំង សង្កាត់កពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល រាជធានីភ្នំពេញ / Tel: 012725285 – 069725285 ...>

ផ្សាយពាណិជ្ជកម្ម
អធិបតី និង រាស្ត្រ……មានទទួលផ្សាយពាណិជ្ជកម្ម​ គ្រប់ប្រភេទ/ទំនាក់ទំនងចាងហ្វាងការផ្សាយ: អាស័យដ្ឋានទីស្នាក់ការកណ្តាល ភូមិព្រែករាំង សង្កាត់កពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល រាជធានីភ្នំពេញ / Tel: 012725285 – 069725285 ...>

ព័ត៌មានថ្មីប្រចាំថ្ងៃ


Saturday, May 22, 2021

ខេត្តបាត់ដំបង បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៨នាក់ មកពីប្រទេសថៃ៧នាក់ និងជាសះស្បើយ២នាក់

kkkចំនួនអ្នកទស្សនា: Views

(បាត់ដំបង)៖ រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្តីជូនដំណឹងស្តីពីករណីវិជ្ជមានកូវីដ១៩ថ្មី ចំនួន៨នាក់ ដែលធ្វើដំណើរមកពីប្រទេសថៃ ចំនួន៧នាក់ និងជាសះស្បើយចំនួន ២នាក់។ នេះបើតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះ។

អ្នកជំងឺកូវីដ១៩ខាងលើ ជាអ្នកសង្ស័យពាក់ព័ន្ធជាមួយព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ មកពីរាជធានីភ្នំពេញ មកពីខេត្តកណ្តាល និងមកពីខេត្តបន្ទាយមានជ័យ អ្នកពាក់ព័ន្ធជាមួយបុគ្គលិកមជ្ឈមណ្ឌលវេជ្ជសាស្រ្ត ហាន់ដា (HANDA) ក្រុងបាត់ដំបង និងជាពលករវិលត្រឡប់មកពីប្រទេសថៃ ត្រូវបានចាត់បញ្ជូនមកធ្វើចត្តាឡីស័កកម្រិត១ នៅតាមស្រុក និងបានយកសំណាកទៅវិភាគទទួលបានលទ្ធផលនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ ឃើញថា មានជំងឺកូវីដ១៩ ហើយបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង មន្ទីរពេទ្យបង្អែកស្រុកថ្មគោល មន្ទីរពេទ្យបង្អែកស្រុកមោងឫស្សី និងនៅមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន។

ចាប់ផ្តើមពីមានការឆ្លងរាលដាលជំងឺកូវីដ១៩ ខេត្តបាត់ដំបង មានអ្នកជំងឺកូវីដ១៩ ចំនួន ១៣០នាក់ បានព្យាបាលជាសះស្បើយ ៤៣នាក់ ករណីស្លាប់ ១នាក់ បញ្ជូនទៅព្យាបាលនៅខេត្តបន្ទាយមានជ័យ ចំនួន ២នាក់ និងកំពុងសម្រាកព្យាបាលក្នុងខេត្តបាត់ដំបង ចំនួន ៨៤នាក់៕

ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់រដ្ឋបាលបាត់ដំបង៖



0 comments:

Post a Comment