ប្រធានគណៈកម្មាធិការបោះឆ្នោតមីយ៉ាន់ម៉ា កំពុងពិចារណាលើការរំលាយគណបក្សរបស់លោកស្រី អ៊ុង សានស៊ូជី ~ morning news -->

ផ្សាយពាណិជ្ជកម្ម
អធិបតី និង រាស្ត្រ……មានទទួលផ្សាយពាណិជ្ជកម្ម​ គ្រប់ប្រភេទ/ទំនាក់ទំនងចាងហ្វាងការផ្សាយ: អាស័យដ្ឋានទីស្នាក់ការកណ្តាល ភូមិព្រែករាំង សង្កាត់កពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល រាជធានីភ្នំពេញ / Tel: 012725285 – 069725285 ...>

ផ្សាយពាណិជ្ជកម្ម
អធិបតី និង រាស្ត្រ……មានទទួលផ្សាយពាណិជ្ជកម្ម​ គ្រប់ប្រភេទ/ទំនាក់ទំនងចាងហ្វាងការផ្សាយ: អាស័យដ្ឋានទីស្នាក់ការកណ្តាល ភូមិព្រែករាំង សង្កាត់កពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល រាជធានីភ្នំពេញ / Tel: 012725285 – 069725285 ...>

ព័ត៌មានថ្មីប្រចាំថ្ងៃ


Saturday, May 22, 2021

ប្រធានគណៈកម្មាធិការបោះឆ្នោតមីយ៉ាន់ម៉ា កំពុងពិចារណាលើការរំលាយគណបក្សរបស់លោកស្រី អ៊ុង សានស៊ូជី

kkkចំនួនអ្នកទស្សនា: Views

(រ៉ង់ហ្គូន)៖ ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោត ដែលត្រូវបាន តែងតាំងដោយយោធារបស់មីយ៉ាន់ម៉ាបាននិយាយនៅថ្ងៃសុក្រ ទី ២១ ឧសភានេះថា ទីភ្នាក់ងាររបស់លោកនឹងពិចារណាលើការរំលាយចោលអតីតគណបក្សកាន់អំណាចរបស់លោកស្រី អ៊ុង សានស៊ូជី ក្រោមបទចោទប្រកាន់ពាក់ព័ន្ធនឹងការលួចបន្លំសន្លឹកឆ្នោត។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP។

គណបក្សនយោបាយនានា ត្រូវបានកោះហៅឱ្យមកពិភាក្សាអំពីគម្រោងផ្លាស់ប្តូរក្នុងប្រព័ន្ធបោះឆ្នោត នៅក្នុងកិច្ចប្រជុំមួយនៅថ្ងៃសុក្រនេះ។ នៅទីនោះប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតលោក Thein Soe បាននិយាយថា ការស៊ើបអង្កេតលើការបោះឆ្នោតកាលពីឆ្នាំមុន នឹងត្រូវបិទបញ្ចប់ឆាប់ៗនេះដែលនឹងបង្ហាញថា គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យរបស់លោកស្រី អ៊ុង សានស៊ូជី បានធ្វើការខុសច្បាប់របស់រដ្ឋាភិបាលជុំវិញការលួចបន្លំសន្លឹកឆ្នោត។

លោក Thein Soe បានមានប្រសាសន៍ថា «យើងនឹងស៊ើបអង្កេត ហើយពិចារណាថា តើគណបក្សនេះគួរតែត្រូវបានរំលាយចោល ហើយថាតើជនល្មើសគួរតែត្រូវបានដាក់ទណ្ឌកម្មជាជនក្បត់ជាតិ ឬយ៉ាងណា»។

គួរបញ្ជាក់ថា គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) របស់លោកស្រី អ៊ុង សានស៊ូជី បានឡើងកាន់អំណាចលើកដំបូង បន្ទាប់ពីទទួលបានជ័យជម្នះយ៉ាងភ្លូកទឹកភ្លូកដី កាលពីឆ្នាំ២០១៥ និងបានឈ្នះភាគច្រើនលើសលុបនៅក្នុងការបោះឆ្នោតទូទៅកាលពីខែវិច្ឆិកាកន្លងទៅ។ វាត្រូវបានគេកំណត់ថានឹងចាប់ផ្តើមអាណត្តិទី២ នៅខែកុម្ភៈ នៅពេលដែលក្រុមយោធាបានដណ្តើមអំណាចនៅក្នុងរដ្ឋប្រហារមួយ ដោយបានចាប់ខ្លួនលោកស្រី និងមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ ព្រមទាំងសមាជិកគណបក្សជាច្រើននាក់ទៀត៕


0 comments:

Post a Comment