អភិបាលខេត្តបាត់ដំបង អញ្ជើញលែងកូនត្រីពូជ និងកូនបង្កងពូជនៅចំណុចដងស្ទឹងសង្ក ~ morning news -->

ផ្សាយពាណិជ្ជកម្ម
អធិបតី និង រាស្ត្រ……មានទទួលផ្សាយពាណិជ្ជកម្ម​ គ្រប់ប្រភេទ/ទំនាក់ទំនងចាងហ្វាងការផ្សាយ: អាស័យដ្ឋានទីស្នាក់ការកណ្តាល ភូមិព្រែករាំង សង្កាត់កពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល រាជធានីភ្នំពេញ / Tel: 012725285 – 069725285 ...>

ផ្សាយពាណិជ្ជកម្ម
អធិបតី និង រាស្ត្រ……មានទទួលផ្សាយពាណិជ្ជកម្ម​ គ្រប់ប្រភេទ/ទំនាក់ទំនងចាងហ្វាងការផ្សាយ: អាស័យដ្ឋានទីស្នាក់ការកណ្តាល ភូមិព្រែករាំង សង្កាត់កពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល រាជធានីភ្នំពេញ / Tel: 012725285 – 069725285 ...>

ព័ត៌មានថ្មីប្រចាំថ្ងៃ


Wednesday, October 21, 2026

អភិបាលខេត្តបាត់ដំបង អញ្ជើញលែងកូនត្រីពូជ និងកូនបង្កងពូជនៅចំណុចដងស្ទឹងសង្ក

kkkចំនួនអ្នកទស្សនា: Views



(បាត់ដំបង)៖ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីលែងកូនត្រីពូជ និងកូនបង្កងពូជ នៅចំណុចដងស្ទឹងសង្កែ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ដើម្បីធ្វើឱ្យស្ទឹងសង្កែសំបូរទៅដោយមច្ឆជាតិ សម្រាប់បម្រើឱ្យសេចក្ដីត្រូវការហូបចុករបស់ប្រជាពលរដ្ឋក្នុងតំបន់។

ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានបញ្ជាក់ថា ពិធីព្រលែងកូនត្រីពូជ និងកូនបង្កងពូជ ធ្វើឡើងដើម្បីដាស់ស្មារតីឱ្យប្រជាពលរដ្ឋចូលរួមថែរក្សា និងអភិរក្សធនធានមច្ឆជាតិ សម្រាប់ជាប្រយោជន៍ដល់កូនចៅជំនាន់ក្រោយ។

ឯកឧត្តមបានជំរុញអាជ្ញាធរក្រុង ស្រុក បង្កើនការព្រលែងកូនត្រីនៅតាមប្រភពទឹកធំៗ និងតំបន់អភិរក្សឱ្យបានច្រើន សំដៅបង្កើនធនធានជលផល និងជំរុញការបង្រ្កាបបទល្មើសនេសាទឱ្យកាន់តែមានប្រសិទ្ធភាពបំផុត។

ឯកឧត្តមបានថ្លែងអំណរគុណកងកម្លាំងយោធា ដែលបានខិតខំការពារធនធានជលផល និងបង្រ្កាបបទល្មើសនៅតំបន់បឹងទន្លេសាប ធ្វើឱ្យធនធានមច្ឆជាតិមានការកើនឡើងជាលំដាប់។

ឯកឧត្តមបានជំរុញមន្រ្តីជំនាញជលផល និងប្រជាពលរដ្ឋបង្កើនការបង្កាត់ពូជមច្ឆជាតិ និងការចិញ្ចឹមឱ្យបានច្រើនផុសផុល ដើម្បីបំពេញតម្រូវការហូបចុកប្រចាំថ្ងៃ។ លោកក៏បានណែនាំដល់មន្រ្តី និងប្រជាពលរដ្ឋត្រូវមានស្មារតីភ្ញាក់រលឹកចូលរួមយុទ្ធនាការថែរក្សាអនាម័យបរិស្ថាន និងសម្អាតបរិវេណមន្ទីរ អង្គភាព តាមដងផ្លូវ និងផ្ទះសម្បែងរៀងៗខ្លួន នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ខាងមុខនេះ។

សូមជម្រាបថា ទិវាមច្ឆជាតិ «លែងកូនត្រីពូជ និងកូនបង្កងពូជ» នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ បានព្រលែងកូនត្រីពូជមាន ត្រីប្រា ត្រីឆ្ពិន ពោ ក្រាញ់ អណ្ដែងទន់ ចំនួន ៧០,០០០ក្បាល និងកូនបង្កងពូជ ៤០,០០០ក្បាល សរុបចំនួន ១១០,០០០ក្បាល ព្រមទាំងកូនអន្ទង់ និងកូនអណ្ដើកផងដែរ៕អត្ថបទដោយ MET KIM AU

0 comments:

Post a Comment