ឯកឧត្តមអភិបាលខេត្តសៀមរាប ដឹកនាំក្រុមការងារចុះពិនិត្យ និងរៀបចំសោភណភាពតាមដងស្ទឹង ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍ផ្សេងៗ និងការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ~ morning news -->

ផ្សាយពាណិជ្ជកម្ម
អធិបតី និង រាស្ត្រ……មានទទួលផ្សាយពាណិជ្ជកម្ម​ គ្រប់ប្រភេទ/ទំនាក់ទំនងចាងហ្វាងការផ្សាយ: អាស័យដ្ឋានទីស្នាក់ការកណ្តាល ភូមិព្រែករាំង សង្កាត់កពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល រាជធានីភ្នំពេញ / Tel: 012725285 – 069725285 ...>

ផ្សាយពាណិជ្ជកម្ម
អធិបតី និង រាស្ត្រ……មានទទួលផ្សាយពាណិជ្ជកម្ម​ គ្រប់ប្រភេទ/ទំនាក់ទំនងចាងហ្វាងការផ្សាយ: អាស័យដ្ឋានទីស្នាក់ការកណ្តាល ភូមិព្រែករាំង សង្កាត់កពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល រាជធានីភ្នំពេញ / Tel: 012725285 – 069725285 ...>

ព័ត៌មានថ្មីប្រចាំថ្ងៃ


Thursday, October 22, 2026

ឯកឧត្តមអភិបាលខេត្តសៀមរាប ដឹកនាំក្រុមការងារចុះពិនិត្យ និងរៀបចំសោភណភាពតាមដងស្ទឹង ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍ផ្សេងៗ និងការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក

kkkចំនួនអ្នកទស្សនា: Views


ខេត្តសៀមរាប៖ នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានដឹកនាំក្រុមការងារចុះពិនិត្យនិងរៀបចំសោភណភាពតាមដងស្ទឹងសៀមរាប ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍ផ្សេងៗ និងការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកនាពេលខាងនេះ។


ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដល់ក្រុមការងារទាំងអស់ត្រូវរៀបចំសោភ័ណភាពដោយរៀបចំលម្អភ្លើង បន្ថែមទៀត ដើម្បីលើកកម្ពស់សោភណភាពតាមដងស្ទឹងសម្រាប់រៀបចំព្រឹត្តិការណ៍ផ្សេងៗ ក៏ដូចជាការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក។ មួយវិញទៀត ចំពោះការងារសណ្តាប់ធ្នាប់ ឯកឧត្តម ក៏បានណែនាំបន្ថែមដល់ក្រុមការងារត្រូវរៀបចំបងប្អូនលក់ដូរឱ្យមានសណ្តាប់ធ្នាប់ និងរបៀបរៀបរយ សម្រាប់ជូនបងប្អូនលក់ដូរតាមរទេះ ដែលកំពុងប្រកបមុខរបបប្រចាំថ្ងៃ។


ឯកឧត្តម ប្រាក់ សោភ័ណ ក៏បានបញ្ជាក់ផងដែរ ចំពោះចំណីអាហារដែលបានលក់ដូរ សូមយកចិត្តទុកដាក់ខ្ពស់ ដោយត្រូវពិនិត្យ និងរក្សាគុណភាពអនាម័យឱ្យបានល្អចៀសវាងធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់បងប្អូនយើងដែលទទួលទាន ពិសេសភ្ញៀវទេសចរបរទេស។ ម្យ៉ាងទៀត យើងគួរផ្សព្វផ្សាយអំពីសុវត្តិភាពចំណីអាហារដល់បងប្អូនលក់ដូរដោយត្រូវគិតគូខ្ពស់ចំពោះសុវត្តិភាព និងសុខភាពអ្នកទទួលទានអាហាររបស់ពួកគាត់៕


ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail

0 comments:

Post a Comment